ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ចាប់តាំងពីឆ្នាំ១៩៧៩មក អាទិភាពរបស់យើងគឺកន្លែងចិញ្ចឹមកុមារកំព្រា

(ព្រៃវែង) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានកុមាររងគ្រោះច្រើនជាងគេដោយសារនៅក្នុងរបបប្រល័យពូជសាសន៍ ពួក ប៉ុល ពត បានសម្លាប់ឪពុកម្តាយរបស់ពួកគេ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS ព្រៃវែង » ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃរំដោះ៧មករា ១៩៧៩មក ការគ្រប់គ្រងនិងដឹកនាំប្រទេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងផ្តល់អាទិភាពទៅលើកន្លែងចិញ្ចឹមកុមារកំព្រា នៅលើទឹកដីកម្ពុជាដ៏កំសត់របស់យើង។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា យើងមានមោទនភាពណាស់ ដែលកុមារកំព្រាយើងបានទទួលការយកចិត្តទុកដាក់ខ្ពស់ ដោយមិនបណ្តោយឱ្យកុមារណាម្នាក់ស្លាប់បាត់បង់ជីវិតដោយយើងមិនបានដឹង។ លើសពីនេះ កុមារនៅមជ្ឈមណ្ឌលយើង ក៏ទទួលបានការថែទាំនិងការអប់រំបណ្តុះបណ្តាលច្រើនជាងកុមារនៅក្នុងគ្រួសារទៀតផង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។