ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាប ក្រុមអ្នកលេងភ្នាល់ទឹកភ្លៀងចំនួន០២ទីតាំងផ្សេងគ្នា ក្នុងក្រុងបាត់ដំបង

(បាត់ដំបង) លោកវរសេនីយ៍ឯក ឈឿន គឹមសុង  ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ។

​ 👮 ដោយ​អនុវត្ត​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ១៦​ ខែ​ មីនា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១០:១៧​ នាទី​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ រួម​នឹង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​ទឹកភ្លៀង​ )​ ចំនួន​ ០២​ ទីតាំង​ផ្សេងគ្នា​ នៅ​ក្នុង​ក្រុងបាត់ដំបង​

1️⃣ ទីតាំង​ទី១​ ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃកូនសេក​ សង្កាត់​អូរចារ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ នាំខ្លួន​មនុស្សចំនួន​ ០៧​ នាក់​

2️⃣ ទីតាំង​ទី២​ ស្ថិតនៅ​ក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ នាំខ្លួន​មនុស្ស​ចំនួន​ ០៩​ នាក់​ មក​កាន់​ស្នងការដ្ឋាន​

📍 វត្ថុតាងដកហូត​រួម​មាន​ ៖​
-​ វិទ្យុ​ទាក់ទង​ចំនួន​ ០៦​ គ្រឿង​
-​ ទូរសព្ទ័​ដៃ​ ចំនួន​ ២៥​ គ្រឿង​
-​ រថយន្ត​ចំនួន​ ០៤​ គ្រឿង​
-​ ម៉ូតូ​ចំនួន​ ០៨​ គ្រឿង​
-​ ម៉ូតូ​កង់​បី​ឥណ្ឌា​ ចំនួន​ ០១​ គ្រឿង​
-​ កង់​ ចំនួន​ ០១​ គ្រឿង​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។