ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា កិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំខែតុលា និងទិសដៅអនុវត្តខែ វិច្ឆិកា ២០២០ និងការផ្សព្វផ្សាយសេចក្តីណែនាំរបស់គណអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា

(កំពង់ចាម) ÷នៅព្រឹកថ្ងៃអាទិត្យ ៧កើកខែមិគសិរឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែ វិច្ឆិកា ដែលគណបក្សគ្រប់ថ្នាក់សម្រេចបានកន្លងមក និងដាក់ចេញនូវទិសដៅអនុវត្តបន្ត។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ប្រធានគណបក្សខេត្ត ថ្លែងនូវការកោតសរសើរដល់គណបក្សគ្រប់ថ្នាក់ដែលសម្រេចបានលើការងារប្រចាំខែកន្លងមករបស់អង្គភាព និងដែនសមត្តកិច្ចដែលយើងទាំងអស់គ្នាទទួលខុសត្រូវ។
ជាទិសដៅសម្រាប់អនុវត្តខែបន្ត ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានដាក់ចេញនូវគោលការដែលគណបក្សគ្រប់ថ្នាក់ត្រូវបន្តរួមមាន÷

បន្តការអប់រំជាប្រចាំដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានលើអនាម័យក្នុងគោលបំណងទប់ស្កាត់ និងបង្ការជាមុន ជៀសវាងជម្ងឺឆ្លង កូវីដ-១៩ ជាពិសេសបងប្អូនប្រជាពលរដ្ឋចំណូលស្រុក។

បន្តអនុវត្តនូវគោលនយោ បាយភូមិ/ឃុំ មានសុវត្ថិភាព និងបន្តអប់រំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឲ្យចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរ។

បន្តពង្រឹង និងពង្រីកសមាជិកគណបក្ស ការងារចិញ្ចឹមចលនា គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវបន្តអនុវត្តតាមស្មារតី នៃកិច្ចប្រជុំនាថ្ងៃនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។