ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត

(សៀមរាប) :ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តអោយរូបខ្ញុំបាទ បានជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប ក្នុងខេត្តសៀមរាប នាឱកាសនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ជា សុមេធី សូមប្តេជ្ញាចិត្ត ចំពោះមុខក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាថា គោរពអនុវត្តម៉ឹងម៉ាត់តាមបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ដឹកនាំចង្អុលបង្ហាញរបស់លោកប្រធាន បេ្តជ្ញាគោរពគាំទ្រ និងអនុវត្តតាមផែនការយុទ្ធសាស្រ្ត និងបន្តសាមគ្គីភាពផ្ទៃក្នុងរឹងមាំ បង្កើនកិច្ចសហការរដ្ឋបាលខេត្ត អាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធ ដើម្បីជាចំណែកក្នុងការអភិវឌ្ឍន៍ និងលើកស្ទួយសង្គម ជាពិសេសបេ្តជា្ញលើកកម្ពស់យុវជនក្នុងរង្វង់ ស.ស.យ.ក ក៏ដូចជាយុវជនដទៃទៀត និងប្តេជ្ញាចូលរួមជាកម្លាំងចលករមួយថ្មីក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមជាតិ។

សារជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា សូមគោរពជូនពរឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ទទួលបានជោគជ័យក្នុងការចំណាយកម្លាំង ប្រាជ្ញាស្មារតី និងឆន្ទៈមោះមុត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងសូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។