ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ភាពជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩គឺនយោបាយវ៉ាក់សាំង អភិក្រមផ្ការីក

(ភ្នំពេញ)  :សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានចែករំលែកបទពិសោធន៍ពី ភាពជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩គឺនយោបាយវ៉ាក់សាំង អភិក្រមផ្ការីក។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ)។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារតែកន្លងមកកម្ពុជាមានចំនួនវ៉ាក់សាំងតិចតួចនៅឡើយ គឺតម្រូវឱ្យប្រើប្រាស់អភិក្រមផ្ការីកដោយការចាក់ស្រោចវ៉ាក់សាំងនៅក្រុងភ្នំពេញ និងខេត្តកណ្តាល បន្ទាប់មកទើបបែងចែកទៅបណ្តាខេត្តផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា នៅតាមបណ្តាខេត្តក៏ដូចគ្នា ត្រូវបន្តជ្រើសរើសតំបន់ណាដែលមានហានិភ័យខ្ពស់ ចាក់ស្រោចវ៉ាក់សាំង ទើបគិតទៅដល់តំបន់ដទៃទៀត។ សម្តេច ក៏បានបញ្ជាក់ថា បើសិនយើងបែងចែកវ៉ាក់សាំងតាមចំនួនសមាមាត្រនោះ គឺកម្ពុជាមិនអាចបង្កើតបាននូវភាពស៊ាំសហគមន៍បានឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។