ព័ត៌មានជាតិ

លោកជំទាវ​ ញ៉ូង​ ចរិយា​ អ៊ុន​ ចាន់ដា​ អញ្ជេីញចូលរួមបច្ច័យបុណ្យឆ្លងរថយន្តនាគនឹងរោងដាក់រថយន្តនាគ​ ក្នុងវត្តបទុមរតនដីដុះ​ ស្ថិតក្នុងសង្កាត់​វាលវង់​ ក្រុងកំពង់ចាម

(កំពង់ចាម) :នារសៀល​ ថ្ងៃទី​២២​ ខែមីនា​ ឆ្នាំ​២០២២​ លោកជំទាវ​ ញ៉ូង​ ចរិយា​ អ៊ុន​ ចាន់ដា​ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមដំណើរដោយថ្នាក់ដឹកនាំ សមាជិក សមាជិកាសាខា អញ្ជេីញចូលរួមបច្ច័យបុណ្យឆ្លងរថយន្តនាគនឹងរោងដាក់រថយន្តនាគ​ ក្នុងវត្តបទុមរតនដីដុះ​ ស្ថិតក្នុងសង្កាត់​វាលវង់​ ក្រុងកំពង់ចាម​ ខេត្ត​កំពង់ចាម​។ ពិធីនេះក៏បានការនិមន្តចូលរួមជាកិត្តិយសពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះមរគណខេត្តនិងជាព្រះគ្រូចៅអធិការវត្តជ័យគិរី ហៅវត្ត (ភ្នំ ហានជ័យ) ព្រមទាំងលោកតា លោកយាយ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ដោយអនុវត្តទៅតាមវិធានសុខាភិបាល

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។