ព័ត៌មានជាតិ

ត្រាក់ទរ័ចំនួន2គ្រឿង រកសុីឈូសឆាយដីព្រៃរបស់ ត្រូវបានកម្លាំងចម្រុះបង្ក្រាប!

(ព្រះវិហារ) :ចេញផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ត្រាក់ទរ័ចំនួន2គ្រឿង ដែលសកម្មក្នុងការ
រកសុីឈូសឆាយដីព្រៃរបស់រដ្ឋ នៅក្នុងស្រុកជយ័សែ
ននឹងស្រុកឆែប ត្រូវបាន លោក រី ឡាយ នាយសង្កា
ត់រដ្ឋបាលព្រៃឈើជយ័សែន សហការជាមួយអាវុធ
ហត្ថខេត្ត អាវុធហត្ថស្រុកជយ័សែន នឹងកម្លាំងអធិការ
នគរបាលស្រុកជយ័សែន ធ្វើការបង្ក្រាប កាលពីរសៀលថ្ងៃទី២២ខែមិនាឆ្នាំ២០២២ នៅចំណុចដីព្រៃ
របស់រដ្ឋភ្នំប្រមេរ ស្ថិតនៅក្នុងស្រុកឆែបនឹងស្រុកជយ័
សែន ។

លោក រី ឡាយ បានអោយដឹងថា បន្ទាប់ពីទទួលបាន
ពត័មានរាយការណ៍មកថា មានក្រុមត្រាក់ទរ័ចំនួន2
គ្រឿងកំពង់សុីឈ្នួលឈូសឆាយដីព្រៃរបស់រដ្ឋអោយអ្នកមានលុយយកធ្វើកម្មសិទ្ឋ នឹងទទួលបានបទ
បញ្ជាពីលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោកបានដឹកនាំកម្លាំងចុះទៅដល់ទី
តាំងឈូសឆាយដីព្រៃនៅចំណុចខាងលើ ក៍ឃាត់
ត្រាក់ទរ័ចំនួន2គ្រឿងនេះយកមករក្សាទុកនៅសង្កាត់
រដ្ឋបាលព្រៃឈើជយ័សែន ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ លោក រី ឡាយ បានអោយដឹងថា ត្រាក់ទរ័
2គ្រឿងនេះជាមុខសញ្ញា ដែលក្រុមសមត្ថកិច្ចរបស់
លោកតាមប្រម៉ាញ់យូមកហើយ ។

តាមការកត់សម្កាល់ សកម្មភាពកាប់រាន ឈូសឆាយ
ដីព្រៃរបស់រដ្ឋ ដីបំរុងរបស់រដ្ឋនឹងដីសហគមន៍ នៅស្ទើទូទាំង7ស្រុកក្នុងខេត្តព្រះវិហារ ត្រូវបានប្រជាពលរដ្ឋដោយមានអ្នកមានអំណាចមានលុយមួយចំនួននៅពីក្រោតផងនោះ កំពង់ធ្វើសកម្មភាពយ៉ាងសកម្ម សម
ត្ថកិច្ចជំនាញខិតខំបង្ក្រាបបានជាបន្តបន្ទាប់ នៅតែបង្ក្រាបមិនអស់ ពេលនេញដីបំរុងនឹងដីសហគមន៍ បានរលាយជិតអស់ទៅហើយ ។

ដោយ លោក ឆេង ភារះ

 

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។