ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ចុះបង្ក្រាបរថយន្តដឹកឈើផ្ទះចាស់បង្កប់ឈើថ្មី ទទួល បានការកោតសរសើរពីប្រជាពលរដ្ឋនៅក្នុងខេត្ត

(ព្រះវិហារ) : រថយន្តធុនយក្សវេ1ចំនួន1គ្រឿង ពាក់ផ្លាកលេខ កំពង់ចាម 3A7119 ដឹកឈើ
ផ្ទះចាស់បង្កប់ឈើថ្មីចំនួន1គ្រឿង ត្រូវបានលោក នួន
សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ បញ្ជា
កម្លាំជំនាញក្រោមឱវ៉ាតចុះបង្ក្រាបបានកាលពីយប់ថ្ងៃ
ទី២៤ ខែមិនា ឆ្នាំ២០២២ នៅចំណុចភូមិបុស្ស ឃុំម្លូព្រៃ
2ស្រុកឆែបខេត្តព្រះវិហារ ខណៈរថយន្តធុនយក្ស1
គ្រឿងនេះកំពង់លើកឈើលើងឡាន ។

ប្រតិបត្តិការនេះដឹកនាំបញ្ជាដោយលោក ឆិញ សេង
នាយរងខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោក ម៉ក់
បញ្ញា នាយរងខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប
សហការជមួយកម្លាំនគរបាលស្រុកឆែប នឹងអាជ្ញាធរ
មូលដ្ឋានផងដែរ។

លោក សេង លាង បានអោយដឹងថា ការចុះបង្ក្រាប
បទល្មើសដឹកជញ្ជូនឈើនេះធ្វើលើងតាមការចង្អុល
បង្ហាញពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ត
ព្រះវិហារ នឹងលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាល
ព្រៃឈើព្រះវិហារ កម្លាំងជំនាញបានតាមដានជាយូ
មកហើយ ការដើប្រមូលឈើយកមកស្តុកទុកនៅចំ
ណុចខាងលើ លុះយប់ថ្ងៃទី23 រថយន្តធុនវេ1មួយ
គ្រឿងនេះចូលលើកឈើដាក់រថយន្ត កម្លាំងចម្រុះ
បានចុះទៅដល់ទីតាំង ឃើញកំពង់លើកឈើដាក់រថ
យន្ត នឹងបានធ្វើការឃាត់រយន្តនេះតែម្តង លោក សេង លាង បន្តអោយដឹងថា ក្រុមឈ្មួញរកសុីដឹក
ជញ្ជូនឈើ មានកលល្បិចខ្ពស់ណាស់ ពេលគេលើក
ឈើលើងរថយន្តពេញហើយ គេយកបាវអង្កាមមកដាក់ពីលើ ទោះឈ្មួញរៀបចំបំភាន់ភ្នែកសមត្ថកិច្ចយ៉ាងណាក៍ដោយ នៅតែកម្លាំងជំនាញបង្ក្រាបបាន
ជាបន្តបន្ទាប់ ។

លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះ
វិហារ បានអោយដឹងថា ខណ្ឌ័រដ្ឋបាលព្រៃឈើព្រះ
វិហារ រួមទាំងផ្នែក សង្កាត់រដ្ឋបាលព្រៃឈើព្រះវិហារ
តែងតែយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនបាន
យ៉ាងល្អ ចុះតាមដានរាល់ការស្តុកទុកដឹកជញ្ជូនបទល្មើសធនធានធម្មជាតិនឹងការកាប់រានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ឋ នៅក្នុងភូមិសាស្ត្រខេត្តព្រះ
វិហារ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្តទទួលបាន
លទ្ឋផលជោកជយ័ជាបន្តបន្ទាប់ ក្នុងនោះបានធ្វើការ
ដកហូតដីយកមកទុកជាសម្បត្តិរដ្ឋបានជាច្រើនពាន់
ហិចតាផងដែរ ។

រថយន្តដឹកបទល្មើស ត្រូវបានរឹបអូសយកមករក្សា
ទុកនៅថ្នាលបណ្តុះកូនឈើផ្នែករដ្ឋបាលព្រៃឈើ
ឆែប ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ។
ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។