ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន ÷នៅលេខាធិការដ្ឋានគណៈកម្មធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ

(ភ្នំពេញ) :ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសកិម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលេខាធិការដ្ឋានគណៈកម្មធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្ត្រីជំនាញបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៤ ជាមួយ ឯកឧត្ដម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងមន្រ្ដីជំនាញនៃលេខាធិការដ្ឋាន គ.ជ.អ.ប ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពីជលផល។

សូមជម្រាបជូនថា លទ្ធផលដែលទទួលបានពីកិច្ចប្រជុំនាព្រឹកនេះមានជាអាទិ៍៖

­ទី១. អង្គប្រជុំបានឯកភាពលើជំពូកទី១ បទប្បញ្ញតិ្តទូទៅ ជំពូកទី២ ស្ថាប័នទទួលខុសត្រូវ និងជំពូកទី៣ ដែននេសាទ នៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល។

ទី២. ចំពោះជំពូកផ្សេងៗទៀត អង្គប្រជុំក៏បានឯកភាពជារួមនូវខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផលនេះ ប៉ុន្ដែត្រូវធ្វើការកែសម្រួលនូវវាក្យស័ព្ទមួយចំនួនឱ្យស្របទៅតាមទម្រង់នៃច្បាប់។

ទី៣. ក្រុមការងារបច្ចេកទេសនឹងបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពីជលផលនេះ ឱ្យបានរួចរាល់មុនថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ជូនថា៖ ការរៀបចំសេចក្តីព្រាងធ្វើវិសោធកម្មច្បាប់ស្តីពីជលផល, ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ គឹយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី០៦ខែវិឆ្ឆិកា ឆ្នាំ២០១៥ តាមលិខិត លេខ ១៣០៣ សជណ សរ ។

 

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។