ព័ត៌មានជាតិ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងកំលាំងប្រដាប់អាវុធ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តដែលនៅជាប់បឹងទន្លសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និងកំពង់ធំ)

ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស៎សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងកំលាំងប្រដាប់អាវុធ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តដែលនៅជាប់បឹងទន្លសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និងកំពង់ធំ) ដើម្បីចាត់វិធានការជាបន្ទាន់ធ្វើការទប់ស្កាត់ និងបង្គ្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ។
នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំចង្អៀតមួយជាបន្ទាន់ដើម្បីប្រមូលធាតុចូលដើម្បីដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ និងនាពេលអនាគត់ ក្នុងការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដែលដឹកនាំពិភាក្សាដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួម ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុកខេត្តគោលដៅទាំងប្រាំ ហើយនិងឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។