ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី តើអ្វីទៅជាភាពខុសគ្នារវាង អ្នកបន្តវេន និងអ្នកដឹកនាំ?

(ភ្នំពេញ) :បើនិយាយឲ្យខ្លី និងងាយយល់ «អ្នកដឹកនាំ ដើរទៅមុខដោយមិនត្រូវការពឹងពាក់លើបង្អែក តែជាសមត្ថភាពដឹកនាំក្នុងជំនាញរបស់ខ្លួនពិតប្រាកដ។ អ្នកបន្តវេនតែងតែត្រូវការបង្អែកណាមួយសម្រាប់ដំណើរឆ្ពោះទៅមុខរបស់ខ្លួនជានិច្ច។»

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្តឲ្យយុវជនរបស់យើងយកវេទិកាស.ស.យ.ក. ដើម្បីហ្វឹកហាត់សមត្ថភាពការងារជាក់ស្តែង ហ្វឹកហាត់ភាពជាអ្នកដឹកនាំរបស់ខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលមួយរូបទៅថ្ងៃអនាគតសម្រាប់កម្ពុជា។ វេទិការបស់ស.ស.យ.ក.ទាំងអស់នេះ ក៏ជាទីកន្លែងមួយសម្រាប់ការពិចាណារ និងពិភាក្សានៃទស្សន:ជាតិជាប្រចាំថា តើខ្មែរចង់បានអ្វីសម្រាប់អនាគត? ខ្មែរត្រូវធ្វើអ្វីដើម្បីអនាគត? ខ្មែរត្រូវត្រៀមលក្ខណៈ និងការលះបង់ដូចម្តេចខ្លះជាមួយអ្វីដែលយើងកំពុងមានដើម្បីអនាគត?

#អនាគតកម្ពុជា

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។