ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះត្រួតពិនិត្យការរៀបចំបំពាក់បង្គោលភ្លើងបំភ្លឺសួនច្បារនៅតាមបណ្តោយមាត់ទន្លេក្នុងក្រុងកំពង់ចាម

(កំពង់ចាម) :បន្ទាប់ពីអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលរៀបចំឡើងដោយសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សាខាខេត្តកំពង់ចាម នៅសង្កាត់សំបួរមាស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យការរៀបចំបំពាក់បង្គោលភ្លើងបំភ្លឺសួនច្បារនៅតាមបណ្តោយមាត់ទន្លេចាប់ពីសាលាសង្កាត់កំពង់ចាម រហូតដល់សាលាសង្កាត់បឹងកុក។ បើតាមក្រុមការងារបច្ចេកទេសបានជម្រាបជូនឯកឧត្តមអភិបាលខេត្តថា ចំពោះការងារខាងលើ នឹងរៀបចំឱ្យបានរួចរាល១០០ភាគរយ នៅមុនថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ខាងមុខ នឹងដើម្បើចូលអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

 

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។