ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងចែកស្រូវពូជ ជូនប្រជាពលរដ្ធដែលមានលទ្ធភាពស្ដារឡើងវិញបន្ទាប់ពីទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមក

(ខេត្តកំពង់ធំ) ៖ ឯកឧត្តមនាយឧត្តមសេនីយ៏ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេសនិងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម វេង សាខុន ក្រសួងរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលនិងចែកស្រូវពូជជូនប្រជាពលរដ្ឋដែលមានលទ្ធភាពស្តារឡើងវិញបន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅចំនួន ៨៣០គ្រួសារ មកពីស្រុកចំនួនពីរគឺស្រុកសន្ទុក និងស្រុកបារាយណ៍ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅទីតាំងវត្តសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។