ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះពិនិត្យការបង្កបង្កើនផលស្រែប្រាំងរបស់ប្រជាកសិករ នៅក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ដែលទើបទទួលបានគ្រាប់ពូជស្រូវ ពីសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត

(កំពង់ចាម) ÷នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញអមដំណេីររ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អអញ្ជើញចុះពិនិត្យការបង្ករបង្កើនផលស្រែប្រាំងរបស់ប្រជាកសិករ ដែលទើបទទួលបានគ្រាប់ពូជ ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលកន្លងមក ស្ថិតនៅក្នុងឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ និងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។