ព័ត៌មានជាតិ

ចេញពីទីតាំងបញ្ជាការដ្ឋានអន្តរាគមន៍ជ្រោយស្តី ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ទីតាំងកន្លែងអភិរក្សជលផលឡូត៍លេខ៦ (ខេត្តពោធិ៍សាត់)

កម្មវិធីទី២៖

ចេញពីទីតាំងបញ្ជាការដ្ឋានអន្តរាគមន៍ជ្រោយស្តី ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ទីតាំងកន្លែងអភិរក្សជលផលឡូត៍លេខ៦ (ខេត្តពោធិ៍សាត់)។ បើទោះបីជាអាកាសអាតុថ្ងៃនេះ មិនបង្កលក្ខណ:ងាយស្រួលក្នុងការធ្វើដំណើរតាមទឹកក្តី ដោយសារភ្លៀងបានបង្អោរមក យ៉ាងខ្លាំងតាំងពីព្រលឹម ប៉ុន្តែមិនមែនជាឧបសគ្គដល់ដំណើរបំពេញបេសកកម្មសម្រាប់ថ្ងៃនេះឡើយ។ និយាយសំណេះសំណាល ក្នងខណ:ចូលរួមទទួលទានអាហារសាមគ្គីថ្ងៃត្រង់ ជាមួយមន្រ្តីរដ្ឋបាលជលផលដែលកំពុងឈរជើងនៅទីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងគាំទ្រទាំងស្មារតី និងសម្ភារ:គ្រប់បែបយ៉ាងដើម្បីឲ្យការបំពេញភារកិច្ចរបស់ក្រុមអភិរក្សជលផលទទួលបានជោគជ័យ។

ទីនេះគឺជាតំបន់អភិរក្ស ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្រ្តីជលផលឲ្យខិតខំពង្រឹង និងពង្រីកការងារអភិរក្សបន្ថែម ព្រមជាមួយនឹងការផ្សព្វផ្សាយ និងណែនាំប្រជានេសាទដែលនៅជុំវិញតំបន់អភិរក្សដើម្បីរួមគ្នាថែរក្សា និងការពារពូជមច្ចជាតិឲ្យបានគង់វង្ស។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។