ព័ត៌មានជាតិ

តាមផ្លូវមកកាន់ទីរួមខេត្តសៀមរាប ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញឈាងចូលពិនិត្យឧបករណ៍ដែលរឹបអូសបានពីបទល្មើសនៅសង្កាត់រដ្ឋបាលជលផលភ្នំក្រោម

កម្មវិធីទី៤៖

តាមផ្លូវមកកាន់ទីរួមខេត្តសៀមរាប ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញឈាងចូលពិនិត្យឧបករណ៍ដែលរឹបអូសបានពីបទល្មើសនៅសង្កាត់រដ្ឋបាលជលផលភ្នំក្រោម។ យោងតាមរបាយ ការណ៍របស់ខណ្ឌរដ្ឋបាលជលផលសៀមរាប និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ៖

– សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលចេញអន្តរាគមន៍ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិទី៧ សង្កាត់ចុងឃ្នៀស បានដកហូតឃាត់ទុកវត្ថុតាងបទល្មើស (ជនសង្ស័យបានរត់គេចខ្លួនបាត់) មានឧបករណ៍អួនអូសទឹកសាបចំនួន០២ វង់។

– គិតចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានបង្ក្រាបបទល្មើសឧបករណ៍អួនអូសទឹកសាប ១៧វង់ ម៉ាញ់៣វង់ អួនហ៊ុម ៤វង់ កាណូត ៤៦គ្រឿង ម៉ាស៊ីន ១៤ គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ ១១ករណី និងចេញដីកាកោះ១១នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
កសាងសំណុំរឿងទាំងជនល្មើស និងវត្ថុតាងដែលរឹបអូសបាន។ ឧបករណ៍ និងសម្ភារមួយចំនួន គួរយកប្រើប្រាស់ជាប្រយោជន៍ដូចជាស្បៃមុង យកទៅធ្វើទ្រុងចិញ្ចឹមមាន់ និងជារនាំងបាំងសួនបន្លែ ក្រោយពីតុលាការបានជម្រះក្តីរួចរាល់។ ដោយឡែក ទូកម៉ាស៊ីន ឬកាណូត គួរទុកប្រើប្រាស់បម្រើឲ្យការងារជលផល។ លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថានឹងសហការជាមួយខណ្ឌរដ្ឋបាលជលផលធ្វើការផ្តល់ជាគ្រឿងឧបភោគបរិភោគបន្ថែម ដូចជា សាច់សត្វ ត្រីងៀត បន្លែ និងអង្ករជូនដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិទាំងពីរទីតាំង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។