ព័ត៌មានជាតិ

ពិធីបើកវគ្គបណ្តុះបណ្តាលជូនមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថជំនាន់ទី២៥

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា អមតុលាកាកំពូល អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថជំនាន់ទី២៥ ដែលមានសិក្ខាកាមសរុបចំនួន ១០៧នាក់ ស្រី០៥ នាក់។ វគ្គសិក្សានេះមានរយៈពេល ៦ខែ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០១។

ពិធីនេះដែរក៏មានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន(កំបូល) នាយកមជ្ឍមណ្ឌលហ្វឹកហ្វឺន (ភ្នំជុំរីករាយ) នាយការិយាល័យជំនាញ លោក វរសេនីយ៍ត្រី វ៉ាងសង់ ម៉ារេស្គូ (Vincent Mares ) ទីប្រឹក្សាបារាំង អមបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃបមរទេស ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែរមានការពាក់ព័ន្ធជាច្រើនរូបទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។