ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ បានចាត់សហការី នាំយកថវិកាចំនួន ១លានរៀល ឧបត្ថម្ភដល់លោក ថុង សីហា សមាជិកក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម ខណៈភរិយារបស់គាត់កំពុងសម្រាកព្យាបាល និងវះកាត់ នៅមន្ទីរពេទ្យបង្អែក ខេត្ត

(កំពង់ចាម) :នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ បានចាត់សហការី នាំយកថវិកាចំនួន ១លានរៀល ឧបត្ថម្ភដល់លោក ថុង សីហា សមាជិកក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម ខណៈភរិយារបស់គាត់កំពុងសម្រាកព្យាបាល និងវះកាត់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ដោយឡែក សហការី ឯកឧត្តម អ៊ុន ចាន់ដា ក៏បានឧបត្ថម្ថថវិកា រួមមាន÷
-លោក នួន ស៊ីលាត នាយករងរដ្ឋបាល ១០ម៉ឺនរៀល
-លោក ឃុន ពេជ្រប្រណី មន្ត្រីសាលាខេត្ត ១០ម៉ឺនរៀល
-លោកវរសេនីយ៍ទោ វឿន វ៉ាន់ដេត ១០ម៉ឺនរៀល
-លោកវរសេនីយ៍ទោ សារិន សិរីវាសនា ១០ម៉ឺនរៀល
-លោក ជួន រតនាវង្ស មន្ត្រីសាលាខេត្ត ១០ម៉ឺនរៀល។

សូមជូនពរប្អូនស្រីឆាប់ជាសះស្បើយពីជំងឺ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។