ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងាចុះត្រួតពិនិត្យស្ថានភាពទឹក នៅស្រុកស្ទោង ដែលកំពស់ទឹកលើសកំរិតប្រកាសអោយប្រុងប្រយ័ត្នបន្តិច

នៅថ្ងៃសៅរ៍ ១កេីត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអមដំណើរ ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ ចុះពិនឹត្យមើលស្ថាភាពទឹកជំនន់ស្ទឹងស្ទោង នៅស្រុកស្ទោង ។ អស់រយ:ពេលប្រហែល ០១សប្តាហ៍កន្លងហើយ មានភ្លៀងធ្លាក់ជាហូរហែនៅក្នុងភូមិសាស្ត្រស្រុកស្ទោង និងផ្នែកផ្ទៃរងទឹកភ្លៀងខាងលើបានធ្វើឲ្យស្ទឹងស្ទោង មានជំនន់ កម្ពស់ទឹកបានឡើងដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន៥.៨ម៉ែត្រ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។ ក្នុងការចុះពិនឹត្យមើលទឹកជំនន់ពេលនេះគឺ ចុះមើលតាមដងស្ទឹងពីផ្នែកខាងក្រោមនៅចំនុចសំណង់ទ្វារទឹកបត់ត្រង់ ឃុំម្សាក្រង រហូតដល់ទំនប់អាងទឹក៣០កញ្ញានៅផ្នែកខាងលើ ។ ក្នុងពេលចុះមើលនេះសង្កេតឃើញថា ៖

១.សំណង់ទ្វារទឹកកាត់ស្ទឹង នៅឃុំម្សាក្រង(៨ទ្វារ) បានបើកទាំងអស់និងទ្វារទឹកក្បាលប្រឡាយមេ ក៏បើកដែរទឹកហូរចេញលឿនមិនស្ទះ បណ្តាលឲ្យលិចលង់នៅទីនោះឡើយ
២.អាងទឹក៣០កញ្ញាមានទឹកពេញ នៅសល់កម្ពស់បម្រុងប្រហែល ១.៥ម៉ែត្រ មានទឹកហូរចេញតាមទ្វារទឹករំដោះទឹកចូលក្នុងស្ទឹងនិងតាម សំណង់បង្ហៀរដោយសុវត្ថិភាព
៣.កម្ពស់ទឹកស្ថិតនៅលើសពីកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្នបន្តិចបន្តួចនេះបានបណ្តាលឲ្យមានការលិចលង់ នៅចំនុចទីប្រជុំជនស្រុកស្ទោង រួមមាន ៖

-លិចផ្លូវជាតិលេខ៦ (ផ្លូវចាស់ពីគល់ស្ពានថ្មចាស់ ដល់ផ្លូវវាងទីរួមស្រុក) កម្ពស់ ២០ស.ម ប្រវែង ២០០០ម៉ែត្រ
-លិចផ្លូវលំ សណ្តរស្ទឹងផ្នែកខាងលើផ្លូវជាតិលេខ៦ ចំនួន ០២ខ្សែប្រវែងប្រហែល ៥០០០ម៉ែត្រ
-ប៉ះពាល់ដីស្រែប្រហែល៣៥០ហិកតា និងលិចដីភូមិ និងក្រោមផ្ទះប្រជាពលរដ្ឋប្រហែល ៤០០ខ្នង ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។