ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ​ និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម​ លុយ សុន និងលោកជំទាវ ដែលបានឧបត្ថម្ភ ទឹកប្រាក់ (ប្រាំលានរៀលគត់) ជូនដល់រដ្ឋបាលខេត្តព្រៃវែង​ ដេីម្បីអបអរសាទរក្នុងឱកាសនៃពិធី​ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​

(ព្រៃវែង)  :ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង​ និងលោកជំទាវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម​ លុយ សុន និងលោកជំទាវ ដែលបានឧបត្ថម្ភ ទឹកប្រាក់ ៥,០០០,០០០រៀល (ប្រាំលានរៀលគត់) ជូនដល់រដ្ឋបាលខេត្តព្រៃវែង​ ដេីម្បីអបអរសាទរក្នុងឱកាសនៃពិធី​ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំខាល​ ត្រីស័ក​ ព.ស.២៥៦៥​ នៅថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ២០២២​ ត្រូវនឹងថ្ងៃព្រហស្បតិ៍​ ១៣កេីត​ ខែចេត្រ​ ឆ្នាំខាល​ ត្រីស័ក​ ព.ស.២៥៦៥ ដែលរដ្ឋបាលខេត្តបានរៀបចំពិធី​ ចូលឆ្នាំថ្មី​ព្រៃវែង​ ២០២២​ ចាប់ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៧ ខែមេសា​ ខាងមុខនេះ។

រដ្ឋបាលខេត្ត និង​ក្នុងនាមឯកឧត្តមអភិបាលខេត្តផ្ទាល់​ ព្រមទាំងភរិយា​សូមជូនពរ ឯកឧត្តម​ លុយ សុន និងលោកជំទាវ​ សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។