ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី «អ្វីដែលមាតាបិតាខ្លាចបំផុត គឺការដែលកូនៗមិនចេះជួយគ្នា»

ពាក្យមួយឃ្លានេះ បានបង្ហាញពីសាមគ្គីភាពនៃក្រុមគ្រួសារស.ស.យ.ក. របស់យើង ហើយជាសារក្រើនរំឮកថា កិច្ចការរបស់យើងនៅមានច្រើនណាស់ដែលយើងត្រូវចេះជួយគ្នា ត្រូវសហការគ្នាធ្វើបន្ត ក្នុងស្មារតីសាមគ្គីភាព ឯកភាពគ្នា និងស្វែងរកចំណុចរួមមួយដើម្បីធ្វើដំណើរជាមួយគ្នាឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់។ សមាជិក សមាជិកា ស.ស.យ.ក. មួយចំនួន ទោះមិនទាន់មានតួនាទីក្នុងក្របខណ្ឌអ្វីណាមួយក៏ដោយ តែពួកយើងបានពួតដៃគ្នាធ្វើការងារជាមួយគ្នាក្នុងភាពចាស់ទុំ ដោយមិនប្រកាន់ឋានៈ ឬតួនាទីនោះទេ។ នេះគឺជាអាកប្បកិរិយាដ៏ពិតជាគួរឲ្យកោតសរសើរ។

——

ពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្នុងរចនាសម្ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង, ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។