ព័ត៌មានជាតិ

អំពើពុករលួយរបស់សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិដូង និងមេគយច្រក មិនអាចបិទបាំងបានទេ!

កាលពីយប់ថ្ងៃទី06 ខែមេសា ឆ្នាំ2022 មន្រ្តីជំនាញបានស្ទាក់ចាប់រថយន្តសាំយ៉ុង១គ្រឿងដែលដឹកជញ្ជូនប្រហិតចម្រុះ 3200គីឡូក្រាម ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ប្រភពពីមន្រ្តីជំនាញបានឲ្យដឹងថា ប្រហិតចម្រុះ3200គីឡូក្រាម ដែលសង្ស័យថាខូចគុណភាពផងនោះ ត្រូវឈ្មួញនាំចូលពីប្រទេសសៀមតាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បម្រុងយកទៅលក់ចែកចាយតាមទីផ្សារក្នុងក្រុងបាត់ដំបង។ ការបង្ក្រាបរថយន្តដឹកប្រហិត​3200គីឡូក្រាម នោះធ្វើឡើងនៅលើផ្លូវជាតិលេខ5 ជិតរង្វង់មូលថ្មគោល ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល មុនពេលឈ្មួញយកទៅលក់ចែកចាយតាមទីផ្សារទូទាំងក្រុងបាត់ដំបង។

តាមប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បានឲ្យដឹងថាបើគ្មានការឃុបឃិតពីសំណាក់លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងលោក ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង ទេនោះគឺឈ្មួញមិនអាចនាំចូលទំនិញខុសច្បាប់តាមច្រកនេះស្រេចតែអំពើចិត្តទេ។ ហេតុនេះលោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធគួរតែពិនិត្យឡើងវិញខ្លះផងកុំឲ្យសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិដូង ធ្វើអ្វីៗតាមអំពើចិត្តទៀត។ ដោយហេតុថាករណីលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងលោក ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង សហការគ្នាប្រមូលលុយតាមរបៀបពុករលួយ គឺជារឿងមិនអាចបិទបាំងបានឡើយ៕សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។