ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងលោកជំទាវ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​​ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ដែលបានឧបត្ថម្ភ ទឹកប្រាក់ (ប្រាំពាន់ដុល្លាអាមេរិកគត់) ជូនដល់រដ្ឋបាលខេត្តព្រៃវែង​ ដេីម្បីអបអរសាទរក្នុងឱកាសនៃពិធី​ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​

(ព្រៃវែង) :ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​​ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ដែលបានឧបត្ថម្ភ ទឹកប្រាក់ $៥,០០០ (ប្រាំពាន់ដុល្លាអាមេរិកគត់) ជូនដល់រដ្ឋបាលខេត្តព្រៃវែង​ ដេីម្បីអបអរសាទរក្នុងឱកាសនៃពិធី​ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំខាល​ ត្រីស័ក​ ព.ស.២៥៦៥​ នៅថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ២០២២​ ត្រូវនឹងថ្ងៃព្រហស្បតិ៍​ ១៣កេីត​ ខែចេត្រ​ ឆ្នាំខាល​ ត្រីស័ក​ ព.ស.២៥៦៥ ដែលរដ្ឋបាលខេត្តបានរៀបចំពិធី​ ចូលឆ្នាំថ្មី​ព្រៃវែង​ ២០២២​ ចាប់ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៧​ ខែមេសា​ ខាងមុខនេះ។

រដ្ឋបាលខេត្ត និង​ក្នុងនាមខ្ញុំផ្ទាល់​ ព្រមទាំងភរិយា​សូមជូនពរ ឯកឧត្តម​ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។