ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទក្ខិណានុប្បទាន ដែលរៀបចំឡើងដោយឯកឧត្តម អ៊ុន នឹង ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភាជាតិ និងលោកជំទាវ ហ៊ុយ ហុកឃី ដែលត្រូវជា ឪពុក ម្តាយបង្កើត របស់ឯកឧត្តម អ៊ុន ចាន់ដា

នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងបងប្អូនសាច់ញាត្តិ អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទក្ខិណានុប្បទាន ដែលរៀបចំឡើងដោយឯកឧត្តម អ៊ុន នឹង ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភាជាតិ និងលោកជំទាវ ហ៊ុយ ហុកឃី ដែលត្រូវជា ឪពុក ម្តាយបង្កើត របស់ឯកឧត្តម អ៊ុន ចាន់ដា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធបុព្វការីជន និងញាតិកា ទាំងប្រាំពីរសណ្ដាន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ។
មួយអន្លើទៀតគឺដើម្បីប្រោសព្រំ សុំពរជ័យ សិរីសួស្តី សេចក្តីសុខ សេចក្តីចំរើន កើនកើតមានដល់ក្រុមគ្រួសារ ឯកឧត្តម អ៊ុន នឹង និងលោកជំទាវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព.ស.២៥៦៦ ដែលនឹងឈានចូលមកដល់នាពេលឆាប់ខាងមុខ។🙏🙏🙏

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។