ព័ត៌មានជាតិ

ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ ជួបសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងប្រដាប់អាវុធដែលឈរជេីងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)​ :ថ្ងៃ​ទី១០​ ខែមេសា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យមដំណេីរដោយក្រុមការងារអញ្ជេីញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធដែលឈរជេីងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ​។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ បានពាំនាំការសួរសុខទុក្ខ​ ជូនពរ​ និងការកេីតសសេីរពីថ្នាក់ដឹកនាំពិសេសសម្តេចតេជោហ៊ុន​ សែន​ ដល់កងកម្លាំងទាំងអស់ដែលបានការពារសន្តិភាព​ សណ្តាប់ធ្នាប់​បានស្ថេរភាពនយោបាយបានយ៉ាងល្អ និងបានជួយសង្រ្គោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយធម្មជាតិ​ រាំងស្ងួត​ ខ្យល់កន្រ្តាក់​ ទឹកជំនន់​ និងជំងឺរាតត្បាតកូវីដ-១៩​ នាពេលកន្លង។

ក្នុងឱកាសនោះដែរ​ ដើម្បីបន្តចូលរួមការពារ សុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានអំពាវនាវដល់កងកម្លាំងគ្រប់ប្រភេទ ដែល កំពុងឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និង អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួនមាន​:បន្តចូលរួមកសាង​ពង្រឹងខឿនការពារជាតិ​ ការពារសន្តិភាព ស្ថិរភាពនយោបាយ អធិតេយ្យ បូរណភាពដែនដី​បន្តស្វែងយល់វិស័យបច្ចេកវិទ្យា ការគ្រប់គ្រងអាវុធយុទ្ធភណ្ឌ អភិវឌ្ឍសមត្ថភាព​ បន្តពង្រឹង-ពង្រីកកិច្ចចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាស្ថាប័ន និងអង្គភាពពាក់ព័ន្ធ​ បន្តចូលរួមនិងអន្តរាគមន៍ពេលប្រជាជនជួបគ្រោះមហន្តរាយធម្មជាតិខ្យល់ព្យុះ អគ្គិភ័យ ជំងឺរាតត្បាត ភាពរាំងស្ងួត​ បន្តការផ្តល់សេវាសាធារណៈ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល​ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បញ្ហាគ្រឿងញៀន​ ច្បាប់ចរាចរណ៍​ក្នុងបុណ្យចូលឆ្នាំខ្មែរ​ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដើម្បីកសាងបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍ​ ចូលរួមនិងការពារសន្តិសុខការបោះឆ្នោតក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥​ ទប់ស្កាត់ជំងឺកូវីដ-១៩ ចាក់វ៉ាក់សាំងដូសជម្រុញនិងវិធានសុខាភិបាល។

ជាមួយគ្នានេះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បាននាំយកអំណោយជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកា​ចែកជូនដល់កងកម្លាំង​ ពេទ្យ​ អ្នកជំងឺកំពុងសម្រាកព្យាបាល​ បុគ្គលិក​ កម្មករ​ និងអ្នកពាក់ព័ន្ធទាំងអស់នូវ​ :អង្ករ ៤៦០០គីឡូក្រាម មី៣៤២កេសតូច ទឹកស៊ីអ៊ីវ១៧០យួរ ទឹកត្រី១៧០យួរ ត្រីខ ៥៧កេស ស្រាបៀ ៤៨៦ ទឹកក្រូច១៨១កេស ទឹកសុទ្ធ២២១កេស ទឹកដោះគោ៨៤៨កំប៉ុង ស្ករស៨៤៨គីឡូរក្រាម និងថវិកា ១១៧.៦៤០.០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។