ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីផែនការការពារសន្តិសុខថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្ត ដោយចូលរួមពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក ទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវគោលការណ៍លើការងារសន្តិសុខ ដោយបែងចែកជាបីតំណាក់កាល÷
១.មុនពេលបោះឆ្នោត
២.ក្នុងថ្ងៃបោះឆ្នោត
៣.ក្រោយពេលបោះឆ្នោត

ដោយឡែកការរៀបចំការតុបតែងលម្អ អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ÷
១.មន្ទីរអង្គភាពក្រុងស្រុក ត្រូវមានការរៀបចំតុបតែងទៅតាមអង្គភាពរៀងៗខ្លួនឱ្យបានស្អាត និងមានសោភ័ណភាព។
២.មន្ទីរពាក់ព័ន្ធ ធម្មការ/វប្បធម ត្រូវត្រួតពិនិត្យ និងឱ្យមានការរៀបចំទៅតាមវត្តអារាម ឱ្យមានការរផបចំលេងល្បែងប្រជាប្រិយនៅតាមទីអារាមនីមួយៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
៣. មន្ទីសុខាភិបាល ត្រូវរាយការណ៍អំពីលទ្ធផល ពីការចាក់វ៉ាក់សាំង ជូនមករដ្ឋបាលខេត្តជាប្រចាំ។
៤. បណ្ដាលក្រុងស្រុក ត្រូវយកសាលាស្រុក ធ្វើជាទីបញ្ជាការស្រាល សម្រាប់ដឹកនាំកម្លាំងប្រចាំបញ្ជារ ដើម្បីងាយស្រួលអន្តរាគមន៍ ទៅលើបញ្ហាណាមួយក្នុងថ្ងៃចូលឆ្នាំ ដែលអាចមានឡើងជាយថាហេតុ។
៥.បណ្ដាលមន្ទីរអង្គភាព ក្រោយពេលបញ្ចប់ពិធីចូលឆ្នាំថ្មី ត្រូវឱ្យពិធីជួបជុំ និងសំណេះសំណាលជាមួយមន្ត្រីរបស់ខ្លួន និងមានការលើកទឹកចិត្ត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។