ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនដល់កងកម្លាំងរុករកអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាម កា៧០

(កំពង់ចាម)  :នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយអភិបាលរងខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនដល់កងកម្លាំងរុករកអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាម កា៧០ ដឹកនាំដោយលោក វរសេនីយ៍ឯកបំរុង ឌាន់ ឌីញទិញ ប្រធានកា៧០ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព.ស.២៥៦៦ ដែលនឹងឈានចូលមកដល់នាពេលឆាប់ខាងមុខ។ ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការផ្នែកសឹករងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

គូសបញ្ជាក់ថា កងកម្លាំងរុករករុករកអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាម បានចុះមកដល់កម្ពុជាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់បេសកកម្មនៅទី ៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

អំណោយដែលរដ្ឋបាលខេត្ត បានផ្តល់ជូននាឱកាសនោះ រួមមាន÷
-ទឹកបរិសុទ្ធ ២០កេស -ស្រាបៀរ ១៦កេះស -ទឹកក្រូច និងភេសជ្ជៈចម្រុះ ១៨កេស -ត្រីខកំប៉ុង ១០កេសធំ – មី ១៨កេស -អង្ករ ៤៧៥ គីឡូក្រាម -ម៉ាស ២០០០ម៉ាស់ និងថវិកា ចំនួន ១.៦០០.០០០ រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។