ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷ប្រជាពលរដ្ឋជាងកន្លះលាននាក់ មកចូលរួមក្នុងពិធីស្រង់ព្រះ នៅខាងមុខសាលាខេត្តកំពង់ចាម

(កំពង់ចាម) :នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២ ឃើញថាប្រជាពលរដ្ឋប្រមាណជាងកន្លះលាននាក់ បានមកចូលរួមអបអរក្នងពិធីស្រង់ព្រះ ក្នុងថ្ងៃវីរឡើងស័ក ជាថ្ងៃចូលឆ្នាំបង្ហើយ ដែលពិធីដ៏ឱឡារិកនេះ បានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅខាងមុខសាលាខេត្ត ស្ថិតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា យើងមានអ្វីមកដល់ថ្ងៃនេះក៏ព្រោះតែ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយអ្នកដែលនាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបិតាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

ឆ្លើយតបទៅកាន់ថ្នាក់ដឹកនាំខេត្ត បងប្អូនប្រជាពលរដ្ឋក្នុងពិធីបានហ៊ោកញ្ច្រៀវ និងបន្លឺសំឡេងខ្លាំងៗថា!

អរគុណសន្តិភាព!
អរគុណ សម្តេចតេជោហ៊ុន សែន!
អរគុណ អភិបាលខេត្តកំពង់ចាម!

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។