ព័ត៌មានជាតិ

ឈើហ៊ុបមូលចំនួន20កំណាត់នឹងឈើអារមួយចំនួន ត្រូវបានលោក សេង លាង ដឹកនាំកម្លាំងចម្រុះបង្ក្រាប!

(ព្រះវិហារ) ឈើហ៊ុបមូលចំនួន20ដុំនឹងឈើអារមួយចំ
នួនទៀត ដែលក្រុមឈ្មួញដឹកចេញពីព្រៃយកមកលាក់ទុកតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិពោធិទៀប
ឃុំម្លូព្រៃ1 ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានលោក
សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប សហកា
រជាមួយកម្លាំងអាវុធហត្ថស្រុកនឹងកម្លាំប៉ុស្តិរដ្ឋបាលន
គរបាលឃុំម្លូព្រៃ1ចុះបង្ក្រាប ប្រតិបត្តិការនេះបានធ្វើ
លើងកាលពីរសៀលថ្ងៃទី19ខែមេសា ឆ្នាំ2022 ។

លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប
បានអោយដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការ
ណ៍របស់អ្នកសាព័ត៍មានប្រចាំខេត្តព្រះវិហារមកថា
មានឈើហ៊ុបមូលនឹងឈើអារមួយចំនួននៅតាមផ្ទះ
ប្រជាពលរដ្ឋ លោកបានសុំគោលការពីលោក នួន សុ
ខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីមាន
វិធានការ លោក នួន សុខុម បានបញ្ជាទៅលោក សេ
ង លាង អោយដឹកនាំកម្លាំងនឹងមានវិធានការច្បាប់ ។

លោក សេង លាង បានបន្តថា ក្រុមឈ្មួញរកសុីដឹក
ជញ្ជូនឈើខុសច្បាប់ មានល្បិចកលខ្ពស់ណាស់ ដឹក
ឈើចេញពីព្រៃយកមកទុកតាមផ្ទះប្រជាពលរដ្ឋរក
ឱកាសល្អដឹកបន្តទៅខេត្តផ្សេងទៀត មួយចំនួនទៀត
ដើរប្រមូលទិញឈើយកទៅធ្វើផ្ទះទុកចោល (ផ្ទះ
គ្រោង ) ខ្លះទៀតយកឈើទៅត្រាំទឹកឬលាបសុីមង្កត៍
បន្លំជាឈើផ្ទះចាស់ ទោះបីពួកឈ្មួញមានល្បិចកល
បែបណាក៍ដោយនៅតែជាប់អន្ទាក់សមត្ថកិច្ចជំនាញ
នៅក្នុងខែមិនានឹងខែមេសានេះសមត្ថកិច្ចជំនាញរដ្ឋ
បាលព្រៃឈើឆែប ក្រោមការចង្អុលបង្ហាញពីលោក
នួន សុខុម បទល្មើសព្រៃឈើ ស្តុកទុក ដឹកជញ្ជូនត្រូវ
បង្ក្រាបបានជាបន្តបន្ទាប់ ។

វត្ថុតាងឈើហ៊ុបមូលចំនួន20ដុំរួមទាំងឈើអារមួយ
ចំនួន ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅថ្នាលប
ណ្តុះកូនឈើផ្នែកឆែប ដើម្បីចាត់ការបន្តទៅតាមនិតិ
វិធីច្បាប់ ។

ដោយ លោក ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។