ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានចូលរួមជាអធិបតី ក្នុងទិវាជាតិអាហាររូបត្ថម្ភលើកទី៧(៦វិច្ចិកា២០១៤-៦វិច្ចកា ២០២០)ក្រោមប្រធានបទ”ការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព”

(កំពង់ចាម) ÷នៅព្រឹកថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមជាអធិបតី ក្នុងទីវាជាតិអាហារូបត្ថម្ភលើកទី៧ (៦ វិឆ្ឆិកា ២០១៤ – ៦ វិឆ្ឆិកា ២០២០) ក្រោមប្រធានបទ” ការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅសលប្រជុំនៅសាលាខេត្តកំពង់ចាម ។ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការលើកកំពស់ អាហារូបត្ថម្ភ លើប្រធានបទនៃការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអហារសុខភាព ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បន្តខិតខំការអនុវត្តន៍ផែនការជាយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩ -២០២៣ និងផែនការមេ ២០៣០ ឲ្យទទួលបានជោគជ័យ ក្នុងការធ្វើទំនើបកម្មកសិកម្ម ប្រកបដោយបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព និងធ្វើប្រសើរសន្តិសុខស្បៀង ដើម្បីវិបុលភាព និងសុខមាលភាព របស់ប្រជាជនកម្ពុជា ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។