ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីបញ្ចុះសពមហាឧបាសិកា តាន់ រ៉ាយ ដែលត្រូវជាម្តាយបង្កេីតរបស់ ឯកឧត្តម កៅ ខុនដារ៉ា

នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីបញ្ចុះសពមហាឧបាសិកា តាន់ រ៉ាយ ដែលត្រូវជាម្តាយបង្កេីតរបស់ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅភូមិវាល ឃុំកំពង់សីលា ខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុសក័្តសិទ្ធក្នុងលោក និងតេជៈបារមីទាំងអស់ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា តាន់ រ៉ាយ សូមបានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម និងលោកជំទាវព្រមទាំងក្រុមគ្រួសារ ទទួលនូវទឹកចិត្តមនោសញ្ចេតនាចូលរួមរម្លែកទុក្ខដោយក្តីក្រៀមក្រំបំផុត ពីយើងខ្ញុំទាំងអស់គ្នា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។