ព័ត៌មានជាតិ

ឯកឧត្តម ឡោ រស្មី អញ្ជើញប្រកាសសមាភាពក្រុមចលនាបោះឆ្នោតតាមបណ្តាភូមិក្នុងមូលដ្ឋានឃុំទឹកជ្រៅ និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឡោ រស្មី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ ទទួលបន្ទុកឃុំទឹកជ្រៅ និងឃុំចុងជាច លោក ភុំ រ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកជ្រៅ និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញប្រកាសសមាភាពក្រុមឃោសនិកថ្នាក់ឃុំ និងក្រុមឃោសនិកថ្នាក់ភូមិចំណុះឲ្យឃុំ ដើម្បីចូលរួមឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអណិត្តទី៥នេះ ។
ឯកឧត្តម ឡោ រស្មី និងលោក ភុំ រ៉ា បានមានប្រសាស៍ថាសមិទ្ធផលនានាដែលកើតមានក្នុងមូលដ្ឋានភូមិ.ឃុំរបស់យើងគឺកើតចេញពីគណបក្សប្រជាជនតែមួយគត់ ឯបញ្ហាប្រឈម និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់ការអភិវឌ្ឍន៏ភូមិ.ឃុំ ក្រុមឃោសនិក
ត្រូវតែក្តាប់អោយបាននិងត្រូវចុះអោយដល់ផ្ទាល់ជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីអោយការបោះឆ្នោតខាងមុខនេះ ធ្វើយ៉ាងណាឲ្យសមាជិកបក្សយើងម្នាក់សន្លឹកឆ្នោតមួយសន្លឹក។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។