ព័ត៌មានជាតិ

ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ បេក្ខជនឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

(កំពង់ចាម) :នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម -ឯកឧត្តម ហង់ ជួនណារ៉ុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកកងមាស និងឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត អញ្ជើញជាគណៈអធិបតីក្នុងសំណេះសំណាលជាមួយបេក្ខជនឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកកងមាស។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពីសំណាក់ អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក -ប្រធានក្រុមការងារគណបក្សចុះជួយឃុំ -សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត -គណៈអចិន្ត្រៃយ៍គណបក្សស្រុក -ក្រុមប្រឹក្សាឃុំ បេក្ខជនពេញសិទ្ធិ និងបំរុងក្រុមប្រឹក្សាឃុំ សាខាបក្សភូមិ និងមន្រ្តីគណបក្សពាក់ព័ន្ធ ប្រមាណ ៣០០ នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។