ព័ត៌មានជាតិ

ក្ដៅ .រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា កៀររថយន្ត អ្នកការសែតធ្លាក់ចូលប្រឡាយ ត្រូវបានដោះលែង សមត្ថកិច្ចឆ្លើយដាក់គ្នាយករួចខ្លួន (វីដេអូ)

(ព្រះវិហារ)  :រថយន្តដឹកឈើរបស់មេឈ្មួញដុះស្លែឈ្មោះ ខ្លា នឹងរថយន្តអ្នកការសែតបានរងនូវការ
ខួចខាតទាំងសង្ខាង បន្ទាប់ពីរថយន្តទាំងពីបើកកៀរ
គ្នាធ្លាក់ប្រឡាយ បង្ករអោយមានការភ្ញាក់ផ្អើលដល់
សមត្ថិច្ច៣ស្ថាបន័ចុះទៅពិនិត្យដល់កន្លែងកើតហេតុ
សូមបញ្ជាក់ជូនថា កាលពីវេលាម៉ោង10/15នាទីយប់
ថ្ងៃទី២៧  ខែមេសា  ឆ្នាំ២០២២ រថយន្តដឹកឈើពេញឡានរបស់មេឈ្មួញឈ្មោះខ្លា នឹងរថយន្តរបស់លោក
សុី វុទ្ឋា ភ្នាក់ងារសាព័ត៍មាន ( សាមរកត ) បានគ្រោះ
ថ្នាក់ចរាចរណ៍ បើកកៀរគ្នាប្រឡាយ រងនូវកាលខូចខាតយ៉ាងដំណំ នៅចំនុចភូមិរំចេក ឃុំរមណី ស្រុករវៀង ក្រោយគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចចំ
នួន3ស្ថាបន័ មានគនរបាលចរាចរណ៍ស្រុករវៀង ដឹក
នាំដោយលោក ជយ័ សាង កម្លាំងអាវុធហត្ថស្រុករវៀង ដឹកនាំដោយលោក ចាប ផាត នឹងសមត្ថកិច្ច
រដ្ឋបាលព្រៃរវៀង ដឹកនាំដោយលោក ជយ័ ចេត្ថា
ក្រោយពីសម្របសម្រួលរវៀងម្ចាស់រថយន្តទាំងសង្ខាងត្រូវរូវគ្នា ។

ប៉ុន្តែការដោះលែងរថយន្តបង្កគ្រោះថ្នាក់ទាំង2មិនចោទជាបញ្ហាទេ ដោយសំអាងថាមិនមានបង្កគ្រោះ
ដល់សាមីខ្លួនទាំងនឹងអ្នកដ៍ទៃ អ្វីដែលចោទជាបញ្ហា
នោះ នៅលើរថយន្តមានផ្ទុកឈើខុសច្បាប់ពេញរថយន្ត តើមានមូលហេតុអ្វីទើបដោះលែងបទល្មើស។

លោក វិរះសេនិយ៍ត្រី ជយ័ សាង អធិការរងទទួល
ផែនចរាចរណ៍នៃអធិការនគរបាលស្រុករវៀង បាន
អោយដឹងថា លោករួមទាំងមន្ត្រីរបស់លោក បានចុះ
ទៅដល់ទីតាំងកើតហេតុ តែដោយសាម្ចាស់រថយន្ត
ទាំងសង្ខាងបានសម្របសម្រួលត្រូវរូវគ្នា លោកក៍
បានអនុញ្ញាតអោយរថយន្តទាំង2យករថយន្តទៅជួស
ជុល តែរឿងបទល្មើសព្រៃឈើលោកមិនដឹងទេ ។

លោក វិរះសេនិយ៍ត្រី ចាប ផាត មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុករៀង បានអោយដឹងថា កម្លាំ
ងរបស់លោក បានចុះទៅដល់ទីតាំងកើតហេតុ ក្រោយពីបានធ្វើកំណត់ហេតុ រួចបានប្រគល់ការងារ
ទៅអោយរដ្ឋបាលព្រៃឺឈើចាត់ការបន្តទីតាមនិតិវិធី ។
លោក ធី រតនះ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀង នៅ
ពេលសួថា ហេតុអីដោះលែងរថយន្តដឹកឈើរបស់មេ
ឈ្មួញឈ្មោះ ខ្លា លោក ធី រតនះ បានបង្វែសំណួរនេះអោយទៅសួលោក ជយ័ ចេត្ថា វិញ ។

លោក ជយ័ ចេត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានអោយដឹងថា ករណីដោះលែងរថយន្ត
បង្ករខាងលើ លោកមិនដឹងទេ ព្រោះនៅលើជំ
នាញនគរបាលចរាចរណ៍ ព្រោះលោកបានប្រាប់
ទៅលោក ជយ័ សាងរួចហើយ ត្រូវយករថយន្ត
ទាំង2គ្រឿងមកដោះស្រាយតាមផ្លូវច្បាប់ លោករង់
ចាំទទួលវត្ថុតាងបទល្មើសព្រៃឈើពីនគរបាលជំនាញ លោក ជយ័ ចេត្ថា បន្តអោយដឹងថា នេះមិន
មែនលើកទី1ទេ ដែលរថយន្តដឹកឈើខាងលើបង្ក
គ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេដោះលែង ដោយ
មិនបានប្រគល់វត្ថុតាងមកជំនាញរដ្ឋបាលព្រៃឈើ

ការឆ្លើយយករួចខ្លួនដោយមិនទទួលខុសត្រូវនូវតួនា
ទីនឹងភារកិច្ចរបស់ខ្លួនគឺជារឿងខុសច្បាប់ ពីព្រោះបទ
ល្មើសព្រៃឈើ សមត្ថកិច្ចគ្រប់សមត្ថកិច្ចពាក់ពន្ឋ័មាន
សិទ្ឋបង្ក្រាបដូចគ្នា ។

យើងរង់ចាំមើលថាករណីដោះលែងរថយន្តដឹកបទ
ល្មើសខាងលើ ថ្នាក់លើមានចំណាត់ការបែបណា ។

ដោយ លោក ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។