ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រគេនចង្ហាន់ជូន​ព្រះសង្ឃ​ និងសម្ភារៈផ្សេងៗ​ សម្រាប់​ផ្គត់ផ្គង់​ព្រះសង្ឃដែលគង់នៅវត្តសំសមី​ ក្នុងក្រុងព្រៃវែង

(ព្រៃវែង) :ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ឯកឧត្តម ជា សុមេធី  អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រគេនចង្ហាន់ជូន​ព្រះសង្ឃ​ និងសម្ភារៈផ្សេងៗ​ សម្រាប់​ផ្គត់ផ្គង់​ព្រះសង្ឃដែលគង់នៅវត្តសំសមី​ ស្ថិតក្នុងក្រុងព្រៃវែង ដោយមានការចូលរួមពី​ លោក លោកស្រី​ អភិបាលរងខេត្ត​ លោកស្រីប្រធានមន្ទីរអង្គភាពជំវិញខេត្ត​ និងអភិបាលក្រុងព្រៃវែងផងដែរ។

ឆ្លៀតឱកាស​នេះដែរ​ ឯកឧត្តមអភិបាលខេត្ត​ និងលោកជំទាវ​​ សូមឧទ្ទិសផលបុណ្យកុសលជូនដល់​ លោក​ឪពុក​ ជា​ ស៉ីម​ និងអ្នកម្ដាយ​ ញ៉ែម​ ​សឿន​ និងញាតិកាលទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ។

ទន្ទឹមនិងនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងសហការី ដែលបានបង្កលក្ខណៈសមស្របក្នុងការរៀបចំកម្មវិធីប្រគេនចង្ហាន់ជូនដល់ព្រះសង្ឃនៅសំសមីនេះយ៉ាងល្អប្រសេីរ។

សារជាថ្មីម្តងទៀត ឯកឧត្តអភិបាលខេត្ត និងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធិលើលោក​ តាមជួយបីបាច់ថែរក្សា​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជាពិសេស ប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល សូមទទួល បានសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន កើតកាលវាលគុម្ព ត្រជាក់ត្រជំ សុខដុមរម្យនាគ្រប់ៗគ្នាតរៀងទៅ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។