ព័ត៌មានជាតិ

សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ !

(ភ្នំពេញ) ÷កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ មុនពេលចូលកន្លែងធ្វើការដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បី បង្កា ទប់ស្កាត់ ពីជំងឺឆ្លង covid- 19 ។

-កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹមនាំគ្នារួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនសិស្សានុសិស្សឆ្លងផ្លូវចូលសាលារៀន បងប្អូនប្រជាពលរដ្ឋ គណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងភូមិសាស្ត្រៗ រាជធានីភ្នំពេញ ។ នៅពេលរសៀលកម្លាំងយើងក៏បានឆ្លៀតពេលសំរាកពីការងារ នាំគ្នាធ្វើលំហាត់ប្រាណ ដើម្បីសុខភាពផងដែរ ។

-កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ។
#PhnomPenhGRK

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។