ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិកបក្សចំនួន ១ ៤០០នាក់ មកពីឃុំរអាង ស្រុកកំពង់សៀម

នៅរសៀលថ្ងៃដដែល នៅស្នាក់ការគណ:បក្សឃុំរអាង ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិកបក្សចំនួន ១ ៤០០នាក់ អញ្ជើញមកពីឃុំរអាង ស្រុកកំពង់សៀម។

ខ្លឹមសារជារួមនៃមតិសំណេះសំណាលនារសៀលថ្ងៃនេះ ឯកឧត្តមប្រធានក្រុមការងារបានសាក សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឃុំរអាង បន្ទាប់ពីរយ:ពេលជាង ២ឆ្នាំនៃការអាក់ខានមិនបានរៀប ចំពិធីសំណេះសំណាលដ៏មហោឡារិក រហូតដល់មានសមាជិក សមាជិកាអញ្ជើញចូលរួមដល់ ទៅ ១ ៤០០នាក់។ រូបភាពនេះ បានបង្ហាញឲ្យឃើញថាសកម្មភាពសង្គម សេដ្ឋកិច្ច និងជាពិសេសការជួបជុំជាលក្ខណ:មហាគ្រួសារនេះ បានចាប់ផ្តើមត្រឡប់ទៅរកប្រក្រតីភាពដូចមុនវិបត្តិជំងឺឆ្លងកូវីដ-១៩ វិញ។ ពិតណាស់ យើងអាចជួបជុំគ្នាបាននារសៀលថ្ងៃនេះ យើងក៏មិនត្រូវភ្លេចគុណូបការគុណដ៏ឧត្តុងឧត្តមចំពោះសម្តេចតេជោ ដែលបានខិតខំរិះរកគ្រប់មធ្យោបាយ ស្វះស្វែងរកទាំងជំនួយឧបត្ថម្ភ និងចំណាយធនធានជាតិ និងកៀរគរជំនួយពីគ្រប់មជ្ឈដ្ឋានដើម្បីជៀវវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ មកចាក់ស្រោចជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា និងគ្រប់វ័យធ្វើឲ្យការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺនេះបានល្អប្រសើរ ឈានទៅអនុញ្ញាតឲ្យបើកដំណើរការនូវរាល់សកម្មភាពសង្គមស្របតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ។

សកម្មភាពសង្គមចាប់ផ្តើមដំណើរការឡើងវិញហើយ ឯកឧត្តមប្រធានក្រុមការងារបានណែនាំឲ្យបងប្អូនត្រូវចាប់ផ្តើមស្តារសេដ្ឋកិច្ចគ្រួសារយើងឡើងវិញ តាមគ្រប់រូបភាពដើម្បីនិរន្តរភាពសន្តិសុខស្បៀង។ មិនតែប៉ុណ្ណោះ ក៏ត្រូវលើកទឹកចិត្តឲ្យកូន ចៅឲ្យទៅសិក្សាបានទៀងទាត់តាមកម្មវិធីសាលាដើម្បីអនាគតរបស់ពួកគេ។ ខិតខំយកចិត្តទុកដាក់ថែរក្សា ការពារសុខភាពឲ្យបានល្អ តាមរយ:ការរស់នៅស្អាត ផឹកស្អាត និងហូបអាហារមានអនាម័យល្អ។ ចូលរួមអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព។ ដោយឡែកសមាជិកក្រុមការងារ និងអាជ្ញាធរស្រុក ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កត់ ដែលនឹងរៀបចំនៅថ្ងៃទី៥ ខែមិថុនាខាងមុខឲ្យបានល្អប្រសើរ ហើយក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅប្រើសិទ្ធិជាពលរដ្ឋទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយ ក៏មិនត្រូវស្តាប់ និងជឿពាក្យឃោសនា បោកបញ្ឆោត មួលបង្កាច់ពីជនអគតិ ដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលរបស់យើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។