ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរ ខួបទី ១៣៦ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ»

(ភ្នំពេញ) :ជាការពិតណាស់ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយ និងតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងវេទិកានានាក្នុងការទាក់ទាញវិនិយោគ និងបង្កើតការងារជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខុមាល និងសន្តិសុខរបស់កម្មករ និយោជិត និងបុគ្គលិកទូទៅ។ ជាក់ស្តែង រយៈកាលចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់ ស្តីពី របបសន្តិសុខសង្គម ដែលបានដាក់ចេញនូវរបបសន្តិសុខសង្គមចាំបាច់ដើម្បីធានាសុវត្ថិភាព សុខុមាលភាព និងជីវភាពរបស់កម្មករនិយោជិត ប្រាសចាកពីអសន្តិសុខហិរញ្ញវត្ថុ។

«សន្តិភាព] គឺជាកត្តាស្នូលនៃការសម្រេចបានតាមផែនការ និងយុទ្ធសាស្រ្តទាំងអស់នេះ ដែលមិនគួរមើលរំលងបាន។ ក្នុងរយៈពេល ជាង ២ទសវត្សរ៍នៃសន្តិភាពពេញបរិបូណ៌ និងស្ថិរភាព ព្រមទាំងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយភាពវៃឆ្លាតនេះ កម្ពុជាបានបោះជំហានទៅមុខកាន់តែប្រសើរ ដែលទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ទាំងជាតិ និងអន្តរជាតិ។
#អរគុណសន្តិភាព

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។