ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង រយៈពេល ០១សប្តាហ៍ ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព

(ភ្នំពេញ)  ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងជូនសាធារណជន និងបងប្អូនជនរួមជាតិ ឱ្យបានជ្រាបថា ក្រោយពីបានអញ្ជើញពិនិត្យសុខភាព និងទទួលការព្យាបាលដោយជោគជ័យ កាលពីដើមខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

ទន្ទឹមនេះដែរ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រយៈពេល ០១សប្តាហ៍ ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព តាមការតម្រូវរបស់វេជ្ជបណ្ឌិត៕

ខាងក្រោមជាខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹង

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។