ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា សហការជាមួយ ក្រុមការងារឯកឧត្តមបណ្ដិត អញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពិធីប្រគល់សញ្ញាបត្រ

(កំពង់ចាម) :នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីកិច្ចប្រជុំនៅសាលាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ សហការជាមួយ ក្រុមការងារឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។

#កំពង់ចាម ២ ឧសភា ឆ្នាំ២០២២

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។