ព័ត៌មានជាតិ

បាតុភូតធម្មជាតិបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៦៨គ្រួសារ និងខូចខាតធ្ងន់មាន ២៣គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

(បន្ទាយមានជ័យ) : នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការាសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ចុះចូលរួមសួរសុខទុក្ខគ្រួសាររងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ចំនួន៦៨គ្រួសារ ដែលមានទីតាំងចែកចាយស្ថិតនៅក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ។

ករណីកើតហេតុកាលពីថ្ងៃទី២៨ ខែមេសា
ឆ្នាំ២០២២កន្លងទៅ។ ក្នុងនោះប្រជាពលរដ្ឋរងគ្រោះលើ៣ឃុំ ១-ឃុំទួលពង្ររងគ្រោះ៥ភូមិ ស្មើ៥១គ្រួសារ និងរងគ្រោះធ្ងន់១៥គ្រួសារ, ២-ឃុំបឹងបេងរងគ្រោះ២ភូមិស្មើ១៣គ្រួសាររងគ្រោះធ្ងន់៧គ្រួសារ,និងទី៣-ឃុំតាគង់រងគ្រោះ១ភូមិស្មើ៤គ្រួសារ រងគ្រោះធ្ងន់១គ្រួសារ។

ក្នុងឱកាសសាកសួរសុខទុក្ខនោះដែរ លោកប្រធានបានចូលរួមសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង៦៨គ្រួសារ និងក្រើនរំលឹកដល់បងប្អូនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលមានមេឃរកភ្លៀងត្រូវរត់ជ្រកកន្លែងដែលមានសុវត្ថិភាព និងមានការណែនាំអោយបងប្អូនចេះថែរក្សាអនាម័យផ្ទាល់ខ្លួន និងជំរុញអោយបងប្អូនទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ទី៣ និងដូសជំរុញអោយបានគ្រប់ៗគ្នា។

អំណោយដែលសាខានាំមកនូវថ្ងៃនេះសម្រាប់មួយគ្រួសារៗទទួលបាន÷ អង្ករ២៥គីឡូក្រាម, មី១កេសតូច, ត្រីខ១យួរ, ទឹកត្រី៣ដប, មុង១, ភួយ១, សារុង១, ក្រម៉ា១, អាវយឺត២,ជែលលាងសម្អាតដៃ២ដប ,និងគ្រួសាររងគ្រោះធ្ងន់២៣ថែមជូនតង់ប្លាស្ទីក១ផ្ទាំង ព្រមទាំងថវិកាផ្ទាល់របស់លោកប៉ាន់ ខែមប៊ុនថន មួយចំនួនផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។