ព័ត៌មានជាតិ

បានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារបង្ក្រាបបទល្មើសនៅបឹងទន្លេសាប កិច្ចប្រជុំដ៏មានសារ:សំខាន់នេះដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

(កំពង់ចាម) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៤:០០ រសៀល ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារបង្ក្រាបបទល្មើសនៅបឹងទន្លេសាប។ កិច្ចប្រជុំដ៏មានសារ:សំខាន់នេះដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធាន និងសមាជិកគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ព្រមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តទាំង៦ នៅជុំស្ថិតនៅវិញបឹងទន្លេសាប ក្រុមការងារ និងលេខាធិការដ្ឋាន ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើលទ្ធផលការងារបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបក្នុងរយៈពេលមួយខែកន្លងមក និងលើកទិសដៅបន្ត។

ដើម្បីបន្តអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឱ្យបានម៉ឺងម៉ាត់ មានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព អង្គប្រជុំបានឯកភាពគ្នាដាក់ចេញនូវវិធានការចាំបាច់មួយចំនួនចំពោះមុខ និងរយៈពេលវែង ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលខុសច្បាប់ សម្រាប់អនុវត្តន៍បន្ត ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។