ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ​ បានអញ្ជេីញចូលរួមក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី​ ប្រគេនព្រះមហា ចាន់ សុធា ក្នុងឱកាសទទួលគោរពងារជាព្រះសរណានុរ័ក្ខធម្ម​ ព្រះរាជាគណៈថ្នាក់​កិត្តិយស​ នៃព្រះរាជាណាចក្រកម្ពុជា

(ព្រៃវែង) :រសៀលថ្ងៃចន្ទ​ ២កេីត​ ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២​ ខែឧសភា​ ឆ្នាំ២០២២ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ​ បានអញ្ជេីញចូលរួមក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី​ ប្រគេនព្រះមហា ចាន់ សុធា ក្នុងឱកាសទទួលគោរពងារជាព្រះសរណានុរ័ក្ខធម្ម​ ព្រះរាជាគណៈថ្នាក់​កិត្តិយស​ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព​ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត​ ឃី​ សុវណ្ណរតនា​ សកលវិទ្យាធិការរង​ទទួលបន្ទុកដឹកនាំសកលវិទ្យាល័យ​ ព្រះសីហនុរាជ​ អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចព្រះសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​។

ក្នុងពិធីនេះដែរក៏មានការចូលរួមពី​ ព្រះធម្មវស្សា​ ជា​ វ៉ាន់នី​ ព្រះរាជាគណៈថ្នាក់ចត្វា​ ព្រះមេគុណខេត្ត​ព្រៃវែង​ ព្រះអនុគុណខេត្ត​ ឯកឧត្តម​ សមាជិកក្រុម​ប្រឹក្សា​ខេត្ត​ លោក​អភិបាលរងខេត្ត​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ លោកនាយក​ នាយករងរដ្ឋបាល​ សាលាខេត្ត​ ​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ អភិបាលក្រុង​​ ព្រមទាំងព្រះអនុគុណគ្រប់ស្រុក ជាមួយតាជី​ យាយជី​​ និងពុទ្ធបរិស័ទជិតឆ្ងាយក្នុងបរិវេណវត្តសំសមី​ ក្រុងព្រៃវែង។

សារជាថ្មីម្តងទៀត ខ្ញុំករុណា និងភរិយា សូមប្រគេនពរព្រះគ្រូចៅអធិការវត្តសំសមីក្នុងឱកាសឡេីង​ ព្រះរាជាគណៈថ្នាក់​កិត្តិយស​ សូម​ប្រគេនព្រះអង្គមានសុខភាពល្អ​ ព្រះជន្ម​យឺនយូរ​ ជាម្លប់របស់ពុទ្ធបរិស័ទតរៀងទៅ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។