ព័ត៌មានជាតិ

លោក សុខ ពេញវុធ បាននាំយកថវិការបស់លោក ឃួង ស្រេង ប្រគល់ជូនដល់មន្ដ្រីនគរបាល ដែលមានស្នាដៃល្អជូនអង្គភាព

នៅព្រឹក ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវ នឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសំណេះសំណាល ជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលបានខិតខំបំពេញការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ ខែ វិច្ឆិការ ឆ្នាំ២០២០ ដោយបានដកហូតគ្រឿងញៀនចំនួន ២០៦កញ្ចប់តូច និង ០៣កញ្ចប់ធំ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

ក្នុងនោះជាការលើកទឹកចិត្ត លោកអភិបាល បាននាំយកថវិកា របស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ចំនួន ២,០០០,០០០រៀល ប្រគល់ជូនដល់មន្ត្រីដែលមានស្នាដៃល្អជូនអង្គភាព និងបានលើកទឹកចិត្តដល់កម្លាំងយើងឲ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចឲ្យបានជោគជ័យបន្តទៀត ដើម្បីសេចក្តីសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋយើង ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។