ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់សិស្សានុសិស្សទូរទាំងប្រទេស ត្រូវចាប់យកឱកាសមាស ក្នុងម្លប់សុខសន្តិភាព

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីអតីតកាលប្រទេសមានសង្គ្រាមបានធ្វើឱ្យសិស្សនាសម័យនោះបាត់បង់ការសិក្សា ថែមទាំងខ្សត់ទាំងគ្រូបង្រៀនទៅទៀត។ ប៉ុន្តែនៅក្រោយឆ្នាំ១៩៩៨ ប្រទេសកម្ពុជា មានសន្តិភាព មានឯកភាពទឹកដី និងបូរណភាពទឹកភាពទឹកដីឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សិស្សានុសិស្សត្រូវនឹកគុណដល់គ្រូបង្រៀន និងនឹកឃើញអាណិតដល់សិស្សដែលជារៀមច្បង បានឆ្លងការសិក្សានៅសម័យមុនយ៉ាងលំបាក ទំរាំបានចំណេះដឹង។ នេះបានឆ្លុះបញ្ជាំងឱ្យឃើញថា នៅមុនឆ្នាំ១៩៧៩ ជាសម័យសិស្សរត់រកសាលា ប៉ន្តែនៅក្រោយឆ្នាំ១៩៩៨ មករហូតដល់បច្ចុប្បន្ននេះសាលារត់រកសិស្ស ដោយសាលារៀនមានបង្កើតនៅក្នុងមូលដ្ឋានផ្ទាល់តែម្តង នេះជាឱកាសមាស ដែលសិស្សានុសិស្សទូរទាំងប្រទេសត្រូវមានស្មារតីខិតខំសិក្សារៀនសូត្រអោយបានខ្ជាប់ខ្ជួន ក្រោមម្លប់ប្រទេសមានសុខសន្តិភាព៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។