ព័ត៌មានជាតិ

រដ្ឋសភានឹងប្រជុំអនុម័តសេចក្តីព្រាងស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ នៅថ្ងៃទី១១ ខែឧសភា

(ភ្នំពេញ) :សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៧នីតិកាលទី៦ នៅព្រឹកថ្ងៃទី១១ ខែឧសភាឆ្នាំ២០២២ខាងមុខនេះ ដោយមានរបៀបវារៈចំនួនពីរគឺ ការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងការពិភាក្សាអនុម័តសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ។

សេចក្តីព្រាងច្បាប់ទំាងពីរខាងលើត្រូវបានគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សាចប់សព្វគ្រប់ តាមនីតិវិធីបន្ទាប់ពីគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តឲ្យពិនិត្យសិក្សាកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។