ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកព្រៃឈរ

(កំពង់ចាម) :នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល -ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម – ឯកឧត្តម ឃឹម សិរីវង្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះជួយស្រុកព្រៃឈរ ស្រុកបាធាយ និងឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត អញ្ជើញជាគណៈអធិបតីក្នុងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកព្រៃឈរ ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារគណបក្សចុះជួយស្រុក/ឃុំ -គណៈអចិន្ត្រៃយ៍បក្សខេត្ត -គណៈអចិន្ត្រៃយ៍គណបក្សស្រុក -ក្រុមប្រឹក្សាឃុំ -បេក្ខជនពេញសិទ្ធិ និងបំរុងក្រុមប្រឹក្សាឃុំ -ប្រធានសាខាបក្សភូមិ និងមន្រ្តីគណបក្សពាក់ព័ន្ធ ប្រមាណជិត ៣០០នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។