ព័ត៌មានជាតិ

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំថ្មី​ កម្ពស់៣ជាន់​ ទំហំ ៤០ x ៣៥ ម៉ែត្រ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ

(ភ្នំពេញ) ÷នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញជាអធិបតីក្នុងពិធី​ បញ្ចុះបឋមសិលាសាងសង់អគារ​ សាលប្រជុំថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលមានកម្ពស់៣ជាន់​ ទំហំ​ ៤០​ x ៣៥ម៉ែត្រ​ ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោក​ លោកស្រីនាយការិយាល័យ​ និងមន្ត្រីជាច្រេីនរូបទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។ តាមគំរោងផែនការ​ អគារសាលប្រជុំថ្មីនេះនឹងត្រូវសាងសង់រយ:មួយឆ្នាំ​ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១​ ។

សសូមបញ្ជាក់បន្ថែមថាចាប់តាំងពីលោក ស​ ថេត​ ចូលមកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍អង្គភាព​ ដូចជាការរៀបចំឡេីងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញ​ និងក្នុងស្នងការដ្ឋាន​ សាងសង់អគារថ្មីជាច្រេីនក្នុងអង្គភាព​ ដូចជាឃ្លាំងសម្រាប់ដាក់សម្ភារ: អគារធ្វេីការបណ្តោះអាសន្ន​ អគារស្នាក់នៅ​ និងកន្លែងញាំអាហាររួមរបស់កងកម្លាំងអន្តរាគមន៍ពិសេស​ អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ អគារប៉ុស្តិ៍ប្រចាំការ២៤ម៉ោ​ង​ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបានមួយចំនួនទៀត​ ជាពិសេសគឺការសាងសង់អគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កម្ពស់៩ជាន់​ និងនៅថ្ងៃនេះបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំកម្ពស់៣ជាន់ថ្មី​ ដែលមានទីតាំងនៅខាងក្រោយអគារកម្ពស់៩ជាន់​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។