ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរៀបចំពិធីបុណ្យសព ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង

(កំពង់ចាម) :នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរៀបចំពិធីបុណ្យសព ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មកាទី៤នៃរដ្ឋសភា ដែលបានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង។ កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ។

ពិធីបុណ្យនេះធ្វើឡើងនៅភូមិគ្រឹះរបស់ឯកឧត្តម ហ៊ុន ណេង ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។