ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង នៅគេហដ្ធានសព នាក្រុងកំពង់ចាម

(កំពង់ចាម) :នៅរសៀលថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាង ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។

ឯកឧត្តមសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក​ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធសព​ ឯកឧត្តម​ ហ៊ុន ណេង បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​ជានិច្ច​និរន្តរ៍​តរៀងទៅ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។